- សង្គម

ផ្ទុះរឿងឃាតកម្មស្តែង 3រឿងផ្សេងគ្នា ព្រោះតែ អ្វីទៅ????

(តាកែវ)៖ មន្ដ្រីយោធាម្នាក់ បានធ្វើសកម្មភាពកាប់ប្រហារចំនួន៤ពូថៅផ្ទួនៗ បណ្ដាលឲ្យរងរបួសធ្ងន់ រួចរត់ទៅចង.កបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

អធិការស្រុកត្រាំកក់ លោក ឌុក ធីយ៉ា បានប្រាប់ភ្នាក់ងារ Index Mediaឲ្យដឹងនៅមុននេះបន្ដិចថា បុរសជាប្ដី បានកាប់ប្រពន្ធចំនួន៤ពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្រោយមកជនដៃដល់ បានរត់ទៅចង.ក សម្លាប់ខ្លួនតាមក្រោយនៅជាប់បបង្អួច។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសជាប្ដីឈ្មោះ សែប បូណារ៉ា អាយុ៤៩ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរយោធា នៅកងពលតូចលេខ៣១។ ដោយឡែក មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះ ដោយសារប្ដីប្រចណ្ឌប្រពន្ធ។

ក្រោយកើតហេតុ ផ្នែកជំនាញបច្ចេកទេសខេត្ត ស្រុក និងសមត្តកិច្ចពាក់ព័ន្ធ បានចុះពិនិត្យកន្លែងកើតកហេតុ និងសាកសពឃើញថា សាកសពបានចង.កសម្លាប់ខ្លួន ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ប្ដីចាក់សម្លាប់ប្រពន្ធរួចក៏អារ.ក ខ្លួនឯង នៅស្រុកអង្គស្នួល ខេត្តកណ្តាល ដោយហេតុថាសុំត្រូវជាមួយប្រពន្ធតែនាងមិនព្រម

(កណ្ដាល)៖ បុរសជាប្ដីបានចាក់ប្រពន្ធបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ រួចក៏អារ.កសម្លាប់ខ្លួនឯង តែនៅមានដង្ហើមនៅឡើយ ដោយហេតុថាដំបូងឡើយប្ដីប្រពន្ធទាំងពីរនាក់នេះបានចែកផ្លូវគ្នាមួយរយៈ ហើយក្រោយមកខាងបុរសជាប្ដីក៏សុំត្រូវគ្នាវិញ ប៉ុន្តែនារីជាប្រពន្ធមិនព្រមត្រូវគ្នាវិញឡើយ រហូតបុរសជាប្ដីក៏តាមដេញចាក់សម្លាប់នារីជាប្រពន្ធ ហើយអារ.កសម្លាប់ខ្លួនឯងតាមក្រោយ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ Index Media ឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ២០៖២៥នាទី ព្រលប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្តថា ជនរងគ្រោះជាស្ត្រីមានឈ្មោះ សុខ ផល្លី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល (ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែកជនសង្ស័យមានឈ្មោះ ឆាយ ធន់ អាយុ២៩ឆ្នាំ មុខរបរកម្មករភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល បច្ចុប្បន្នរូបគេកំពុងសង្គ្រោះនៅមន្ទីពេទ្យ។

មុនចែកផ្លូវគ្នា ប្ដីប្រពន្ធទាំងពីរនាក់នេះមានកូនប្រុសស្រីចំនួន ២នាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ៧ឆ្នាំ។

បើយោងតាមការសួរនាំជំហានដំបូង មូលហេតុដែលនាំឱ្យមានអំពើឃាតកម្មនេះ គឺបណ្ដាលមកពីបុរសជាជនសង្ស័យប្រចណ្ឌទៅលើអតីតប្រពន្ធរបស់ខ្លួន។ ចំពោះករណីនេះផងដែរ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

បុរសម្នាក់ចាក់សម្លាប់សង្សារខ្លួន រួចអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនទាន់ស្លាប់ នៅបុរី លឹម ឈាងហាក់ ចំការដូង ខណ្ឌដង្កោ

ភ្នំពេញ)៖ មានករណីឃាតកម្ម បុរសម្នាក់ចាក់សម្លាប់សង្សារខ្លួន ក្នុងវង់ផឹកស៉ី បន្ទាប់មកបុរសជាប្តីអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រលប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងបុរី លឹម ឈាងហាក់ ចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពបឋមពីសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីចាក់សម្លាប់ប្រពន្ធភ្លាម បុរសជាបន្តីបានអារ.ក សម្លាប់ខ្លួនឯង ប៉ុន្តែគ្រាន់តែដាច់បំពង់ក មិនទាន់ស្លាប់ទេ ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ។ សមត្ថកិច្ចបន្ថែមថា មូលហេតុនេះឃាតកម្មនេះ អាចបណ្តាលមកពីរឿងប្រច័ណ្ឌ។