- កីឡាអន្តរជាតិ

១០ឆ្នាំ​ចុង​ក្រោយ មាន​ដឹង​ថា​ក្លឹប​ណា​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ច្រើន​ជាង​គេ​ទេ?

សឹង​តែ​គ្រប់​គ្នា​ដឹង​ស្រាប់​ហើយ​ថា នៅ​ក្នុង​លីគ​កំពូល​អង់គ្លេស ក្លឹប Manchester United ជា​ក្លឹប​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ Premier Leagueច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​លីគ​កំពូល​មួយ​នេះ។ ក្លឹប​ដែល​មាន​រហស្សនាម​បិសាច​ក្រហម​ឈ្នះ​ពាន​នេះ​សរុប ១៣ដង។

 

យ៉ាងណាមិញ សម្រាប់​ ១០ឆ្នាំ​ចុង​ក្រោយ​វិញ ក្លឹប​មួយ​នេះ​ឈ្នះ​ Premier League តែ​ម្ដង​គត់​គឺ​នៅ​ឆ្នាំ២០១៣។ ចំណែក​ឯ​ក្លឹប​ ដែល​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​គេ​វិញ​គឺ ក្លឹប​ភូមិ​ផង​របង​ជាមួយ​បិសាចក្រហម Manchester City។

ក្លឹប​មេឃខៀវ Man City ឈ្នះ Premier League សរុប ៥ដង (២០១២, ២០១៤, ២០១៨, ២០១៩ និង​២០២១) ហើយ​ក្នុង​ចំណោម ៥ដង​ទាំង​នោះ​គឺ​នៅ​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយ​ទាំង​អស់។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ លោក Pep Guardiola ដែល​ជា​អ្នក​ចាត់ការ​ក្លឹប​ Man City បច្ចុប្បន្ន​ ជួយ​ក្លឹប​នេះ​ឲ្យ​ឈ្នះ​ Premier League ដល់​ទៅ​ ៣ដង។

សូម​ជម្រាប​ផង​ដែរ​ថា ១០ឆ្នាំ​ចុង​ក្រោយ​ មាន​ក្លឹប​ចំនួន ៥ បាន​ឈ្នះ​ពាន​ Premier League ក្នុង​នោះ​មាន Manchester City (៥ដង) Chelsea (២ដង) Manchester United (១ដង) Leicester City (១ដង) និង Liverpool (១ដង)៕