- កីឡាអន្តរជាតិ

Arsenal ធ្លាក់ចេញពីពាន Europa League ហើយ

ក្រុមកាំភ្លើងធំ Arsenal បានធ្លាក់ចេញពីពានរង្វាន់ Europa League ហើយ ក្រោយពីលេងបានត្រឹមស្មើជាមួយក្រុម Villarreal ក្នុងលទ្ធផល ០-០ នៅជើងទី២យប់មិញ ព្រោះជើងទី១កន្លងទៅ ពួកគេចាញ់ ២-១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមរបស់លោក Arteta នៅយប់មិញនេះ ព្យាយាមសម្រុកណាស់ដែរ ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីរបស់ក្រុម Villarreal បាននោះទេ។ ខណៈដែលចប់៩០នាទី នៅជើងទី២នេះ ពួកគេបញ្ចប់ទៅត្រឹមលទ្ធផលស្មើគ្នា ០-០ ប៉ុណ្ណោះ។ ជាមួយលទ្ធផលនេះ ក្រុម Villarreal បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ ខណៈដែល Arsenal វិញធ្លាក់ត្រឹមនេះហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការបរាជ័យរបស់ Arsenal នេះទំនងជានឹងធ្វើឱ្យតំណែងរបស់លោក Arteta របូតហើយមើលទៅ ព្រោះថានៅលីគវិញពួកគេនៅលេខ៩ឯណោះ។ លទ្ធផលនេះ គឺនៅឆ្នាំក្រោយ Arsenal មិនមានឱកាសឡើងទៅលេងនៅពានអឺរ៉ុបទេ។ វានឹងក្លាយជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំ ដែលពួកគេខកខានលេងពានអន្ដរជាតិនេះ៕ប្រភព៖ DailyMail