- កីឡាអន្តរជាតិ

Kroos ឆ្លើយតបទៅ Mount វិញ ថាគេងលក់ធម្មតាទេ កុំបារម្ភ

ខ្សែបម្រើ Toni Kroos បានបោះសម្ដីទៅកីឡាករវ័យក្មេង Manson Mount វិញថារូបគេគេងលក់ស្រូលទេ ហើយក៏ជូនពរក្រុម Chelsea ជោគជ័យវិញនៅវគ្គផ្ដាច់ព្រ័ត្រខាងមុខផងដែរ។

Mount ខ្សែបម្រើរបស់ក្រុម Chelsea បាននិយាយក្រោយពីជួយក្រុមឈ្នះ Real Madrid ថាប្រហែលជាកីឡាករក្រុមអធិរាជសខ្លះ (Kroos) គេងមិនលក់ល្អទេមើលទៅ នៅពេលបរាជ័យនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ការបោះសម្ដីឌឺដងទៅកីឡាករអាល្លឺម៉ង់នេះ ត្រូវបានគេចុះផ្សាយព្រោងព្រាត រហូតដល់សាមីខ្លួនចេញមុខមកឆ្លើយតបវិញទៀត។

Kroos វ័យ៣១ឆ្នាំដែលធ្លាប់ឈ្នះ UCL ៤ដងនៅ Real Madrid និង World Cup ម្ដងនៅជម្រើសជាតិអាល្លឺម៉ង់នោះ បាននិយាយថារូបគេគេងលក់ស្រួលធម្មតាទេ។ មួយវិញទៀតក៏អបអរសម្រាប់ការឡើងទៅវគ្គផ្ដាច់ព្រ័ត្រផងដែរ។ សូមសំណាងល្អសម្រាប់ការឡើងវគ្គផ្ដាច់ព្រ័ត្រ CL ជាលើកដំបូងរបស់អ្នក៕ប្រភព៖ MARCA​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​