- កីឡាអន្តរជាតិ

Bruno បាននិយាយថា Manchester United ឈ្នះពាន Europa League គឺមិនទាន់គ្រប់គ្រាន់ឡេីយ

ខ្សែ​បម្រើ Bruno Fernandes បាន​នយាយ​ថា ការ​ឈ្នះ​ពាន​ Europa League ជា​ការ​បង្កើត​ការ​ពង្រឹង​មួយ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​គ្រប់គ្រាន់​​សម្រាប់ Manchester United នៅ​ឡើយ​ទេ។

ក្រុម​បិសាច​ក្រហម​នឹង​ត្រូវ​ប៉ះ Roma ​ក្នុង​ទឹក​ដី​ប្រទេស​អ៊ីតាលី​សម្រាប់​ជើង​ទី​ពីរ​ពាន​រង្វាន់ Europa League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រាត្រី​នេះ​ម៉ោង​២:០០​នាទី​រំលង​អាធ្រាត្រ​។ ក្រុម​លោក Ole Gunnar Solskjaer មាន​ភាគរយ​ខ្ពស់​មែន​ក្នុង​​​ការ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ បន្ទាប់​ពី​ជើង​ទី​មួយ​ឈ្នះ ៦-២។

យ៉ាងណា សម្រាប់ Bruno បាន​សង្កត់​ធ្ងន់​ថា ក្រុម​ទាំង​មូល​​មិន​គួរ​សប្បាយ​ចិត្ត​ពេក​ទេ ប្រសិន​​បញ្ចប់​រដូវកាល​ឈ្នះ​ពាន​មួយ​ក៏​ដោយ។ “សម្រាប់​ពួក​យើង​ វា​គឺ​ជា​សញ្ញា​នៃ​ការ​​ប្រសើរ​ឡើង ប្រសិន​បើ​ពួក​យើង​ឈ្នះ​ពាន Europa League ព្រោះ​កាល​ពី​រដូវ​កាល​មុន​ពួក​យើង​គ្មាន​បាន​ឈ្នះ​ពាន​អ្វី​សោះ។ ដូច្នេះ​ ប្រសិន​ឈ្នះ​ពាន​មួយ​នៅ​រដូវ​កាល​នេះ វា​គឺ​ជា​ការ​ពង្រឹង​មួយ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ពួក​យើង” សម្ដី Bruno។

Man Utd ឈ្នះ​ពាន Europa League ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១៧ ហើយ​ពេល​នេះ​ពួក​គេ​មាន​ឱកាស​ក្ដោប​ពាន​នេះ​ម្ដង​ទៀត​ ប្រសិន​បើ​បន្ត​ធ្វើ​បាន​ល្អ​ពេល​ប៉ះ Roma និង​​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕ ​