- កីឡាអន្តរជាតិ

Rio ​ថា​ក្រុម Real Madrid ​ពេល​នេះ​មើល​ទៅ​ចាស់ ​និង​នឿយហត់​ខ្លាំង​ណាស់​

​ក្រុម​អធិរាជ​ស Real Madrid ​បាន​បរាជ័យ​ជើង​ទី​២​ក្នុង​លទ្ធផល ២-០ ​ទៀត ​ក្រោម​ថ្វី​ជើង Chelsea ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។

​សម្រាប់​ការ​ប្រកួត​នៅ​​យប់មិញ​នេះ​ដែរ ​ក្រុម​របស់​លោក Zidane ​ដែល​ពោរពេញ​ដោយ​កីឡាករ​មាន​បទ​ពិសោធ​និង​អាយុ​ច្រើន​នោះ ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម Chelsea ​បាន​នោះ​ទេ។ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Thomas Tuchel ​បើ​ទោះ​ជា​កីឡាករ​ក្មេង​ៗ​ច្រើន​មែន ប៉ុន្តែ Chelsea ​ធ្វើ​បាន​ល្អ​ណាស់​បិទ​ជិត​តែ​ម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Rio ​អតីត​ខ្សែ​ការពារ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​លោក​មើល​ឃើញ​ក្រុម Real Madrid ​ហាក់​ដូចជា​ចាស់​ទុំ​ខ្លាំង​ណាស់ ​និង​លេង​បង្ហាញ​ពី​ភាព​នឿយហត់​ច្រើន។ ​ពួកគេ​មិន​ល្អ​ដូច​កាល​ពី​មុន​ទៀត​នោះ​ទេ៕ប្រភព Dailymail