- កីឡាអន្តរជាតិ

Chelsea មាន​ភាគរយ​អាច​អវត្តមាន​កីឡាករ​ដ៏​សំខាន់​ម្នាក់ នៅ​ជើង​ទី ២ ប៉ះ Real Madrid

ការ​ប្រកួត​ជើង​ទី ២ វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Champions League នឹង​ឈាន​ចូល​មក​ដល់​ទៀត​ហើយ​នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ ដោយ​ក្រុម​ PSG នឹង​ត្រូវ​តតាំង​ក្រុម Man City ខណៈ Chelsea ត្រូវ​ជួប Real Madrid។

កាល​ពី​ជើង​ទី ១ ជំនួប​ Chelsea-Real Madrid បញ្ចប់​ទៅ​ក្រោម​លទ្ធផល ១-១ នាំ​ឲ្យ​គេ​កាន់​តែ​ចង់​អុត​មើល​ពី​ការ​ប្រកួត​ជើង​ទី ២ ដែល​សម្រាប់​ Chelsea ត្រូវ​ការ​ត្រឹម​លទ្ធផល ០-០ ក៏​ឡើង​បាន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មុន​ដល់​ការ​ប្រកួត ខាង​ក្រុម​អង់គ្លេស​ក៏​បាន​ជួប​រឿង​កង្វល់​ចិត្ត​មួយ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រាកដប្រជា​របស់​កីឡាករ​សំខាន់ Mason Mount ដែល​គេ​ត្រូវ​បាន​ប្តូរ​ចេញ​កំឡុង​ការ​ប្រកួត​ទល់ Fulham កាល​ពី​ចុង​សប្តាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ប្រកួត​យក​ឈ្នះ​ ២-០ ទៅ​លើ Fulham កីឡាករ​អង់គ្លេស​លេង​ដល់​ក្បែរ​នាទី ៨០ ក៏​ត្រូវ​បាន​លោក Tuchel ប្តូរ​ចេញ ហើយ​បកស្រាយ​ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​និយាយ​ថា ដោយ​ឃើញ​ស្ថានភាព​របស់ Mount ហាក់​មិន​សូវ​ស្រួល បែប​ហ្នឹង​ទើប​មិន​បន្ត​ប្រ​ថុយ​ដាក់​គេ​ឲ្យ​លេង។

លោក Tuchel និយាយ៖ “ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា Mason នឹង​មិន​អី​ទៅ​ចុះ ហើយ​សង្ឃឹម​ថា​គេ​នឹង​អាច​ជា​ទាន់​ពេល​សម្រាប់​ប្រកួត​ទល់ Real Madrid ដោយ​ពេល​នោះ​ខ្ញុំ​ឃើញ​គេ​រាង​មាន​បញ្ហា​ត្រង់​ផ្នែក​ខ្នង ទើប​ខ្ញុំ​សម្រេច​ចិត្ត​ដក​គេ​ចេញ​សិន”៕