- កីឡាអន្តរជាតិ

នេះ​ជា​មូលហេតុ Spurs ​ពាក់​អាវ​មាន​អក្សរ​ខ្មែរ “ពី​កម្ពុជា ដោយ AIA”​

​ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Sheffield United ​ក្នុង​លទ្ធផល ៤-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​ដោយ​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​ក្រុម Spurs ​បាន​ពាក់​អាវ​មាន​អក្សរ​ខ្មែរ​នៅ​ពី​មុខ ​“ពី​កម្ពុជា ដោយ AIA”។ ដោយ​នេះ​ជា​ការ​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​អង្គការ​ផ្កាយ​សមុទ្រ​របស់​កម្ពុជា ដែល​ជា​អង្គការ​ជួយ​ដល់​កុមារ​ក្រីក្រ​ជា​ច្រើន​ទូទាំង​ប្រទេស។ ​ជា​លទ្ធផល​នៃ​ការ​ប្រកួត​ឃើញ​ថា Spurs ​ធ្វើ​បាន​ល្អ ​ដោយ​រក​បាន​៤​គ្រាប់​ឯ​ណោះ ដោយ​៣​គ្រាប់​ធ្វើ​បាន​ពី​សំណាក​ខ្សែ​ប្រយុទ្ធ Gareth Bale ។

​រំលឹក​ថា AIA ​ដែល​ជា​ដៃ​គូ​ធំ​របស់ Spurs ​ក៏​ជា​អ្នក​ជួយ​ឧបត្ថម្ភ​ធំ​ដល់​អង្គការ​ផ្កាយ​សមុទ្រ​ផង​ដែរ។ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នេះ ​បាន​បង្កើត​ពាន​រង្វាន់​យុវជន​ជា​ច្រើន​នៅ​កម្ពុជា​ក្នុង​ពេល​កន្លង​មក​នេះ​៕