- កីឡាអន្តរជាតិ

រយះពេល ១១​ឆ្នាំ ​មកហេីយទី​បំផុត Inter Milan ​ស្គាល់​ជាតិ​ពាន​រង្វាន់ Serie A ​វិញ​ហើយ​

ក្រុម Inter Milan ​បាន​បង្កើត​កំណត់ត្រា​ថ្មី ឈ្នះ​ពាន​រង្វាន់ Serie A ​ឡើង​វិញ​ហើយ ​ក្រោយ​ពី​ខកខាន​រយៈ​ពេល​១១​ឆ្នាំ​មក​ហើយ​។

​បើ​ទោះ​ជា​នៅ​សល់​៤​ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល​ក៏​ដោយ ​ក៏​ក្រុម Inter Milan ​បាន​ក្លាយ​ជា​ជើង​ឯក​ទៅ​ហើយ ជាមួយ​ការ​ដាច់​ពិន្ទុ​ពី​ក្រុម​លេខ​២ ​ដល់​ទៅ​១៣​ពិន្ទុ​នោះ។ ​ការ​ឈ្នះ​ពាន​ម្ដង​ទៀត​នេះ គឺ​ជា​ពាន​រង្វាន់​ទី​១៩​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​យក្ស​នៅ​អ៊ីតាលី​មួយ​នេះ ​ហើយ​វា​ក៏​បញ្ចប់​កំណត់ត្រា​ឈ្នហ​ជាប់​ៗ​គ្នា​រហូត​របស់​ក្រុម Juventus ​ផង​ដែរ។

​Inter Milan ​ពេល​នេះ​ឈរ​នៅ​លេខ​២​ក្នុង​នាម​ជា​ក្រុម​ជោគជ័យ​ជាង​គេ​នៅ Serie A ​ដោយ​ឈ្នះ​ពាន​បាន​១៩ លើស​ក្រុម AC Milan ​១៨។ ​ក្រុម​នៅ​លេខ​១​នោះ គឺ Juventus ​មាន​ដល់​ទៅ​៣៦​ដង​មក​ហើយ៕