- កីឡាអន្តរជាតិ

តោះ! មក​យល់​ដឹង​ពី​កំណែ​ទម្រង់​ប្រព័ន្ធ​លេង​​ថ្មី​​របស់ UCL​​ ចាប់​ពី​ឆ្នាំ​២០២៤​ទៅ

ក្របខណ្ឌ​កំពូល​របស់​អឺរ៉ុប Champions League បាន​ប្រកាស​ពី​កំណែ​ទម្រង់​ប្រព័ន្ធ​លេង​ថ្មី​ដែល​នឹង​ចាប់​ផ្ដើម​ចាប់​ពី​រដូវ​កាល​២០២៤-២៥ ទៅ។

ការ​កំណែ​ទម្រង់​ថ្មី​នេះ​មាន​លេច​រូបរាង​ឡើង​ បន្ទាប់​ពី​បាល់ទាត់​ក្នុង​តំបន់​អឺរ៉ុប​​​កំពុង​ផ្ទុះ​រឿង ពាន​ថ្មីEuropean Super League។ តែ​ទល់​នឹង​ពេល​ពាន ESL បាន​ប្រកាស​ផ្អាក​​បាត់​ទៅ​ហើយ បន្ទាប់​ពី​ក្លឹប​ដែល​ជា​សមាជិក​បាន​ប្រកាស​ដក​ខ្លួន​ចេញ ក្រោយ​មាន​ការ​តវ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ។ តោះ​! ឥលូវ​​មក​ស្វែង​យល់​ពី​កំណែ​ទម្រង់​ថ្មី​របស់ UCL​ វិញ​ម្ដង៖

  • ចំនួន​ក្រុម​ដែល​នឹង​ចូលរួម​ប្រកួត​ត្រូវ​តំឡើង​ពី​៣២​ក្រុម ​ឲ្យ​មាន​៣៦​ក្រុមវិញ
  • សម្រាប់​កំណែ​ទម្រង់​ប្រព័ន្ធ​លេង​​ថ្មី​​​នឹង​ចាប់​ផ្ដើម​ពី​រដូវ​កាល​២០២៤-២៥
  • លែង​មាន​ការ​បែកចែក​ពូល​ជា​តូច​ៗ​ទៀត​ហើយ ពោល​យក​៣៦​ក្រុម​ដាក់​ចូល​ពូល​តែ​មួយ (ដូច​លេង​ក្នុង​ពាន​លីគ​អ៊ីចឹង)
  • ការ​ប្រកួត​នឹង​ផ្លាស់​ទៅ​លេង​នៅ​ថ្ងៃ​ព្រហស្បតិ៍​វិញ ជំនួស​ថ្ងៃ​អង្គារ និង​ពុធ
  • ក្រុម​នីមួយ​ៗ​អាច​លេង​បាន​តែ​១០​ប្រកួត​ប៉ុណ្ណោះ ទល់​នឹង​១០​ក្រុម​ផ្សេង​គ្នា (៥​ប្រកួត​លេង​ក្នុង​ដី ៥​ប្រកួត​លេង​ក្រៅ​ដី)
  • ក្រុម​កំពូល​តារាង​ទាំង​៨​នឹង​មាន​កៅអី​ទៅ​លេង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ។ សម្រាប់​ក្រុម​ស្ថិត​នៅ​លេខ​៩​ដល់​២៤ ត្រូវ​ប៉ះ​គ្នា​ប្រកួត​២​ជើង​ដើម្បី​រក​៨​ក្រុម​បន្ថែម​បង្គ្រប់​១៦​ក្រុម។
  • ចាប់​ពី​​វគ្គ​១៦​ក្រុម​​ចុងក្រោយ​ឡើង​ទៅ មិន​មាន​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​លេង​ឡើយ៕