- កីឡាអន្តរជាតិ

សារព័ត៌មានដែរគួរ​ឲ្យ​ទុក​ចិត្តមួយបានចុះផ្សាយថា “David Alaba នឹង​ចុះ​កុងត្រា​ 5 ឆ្នាំ​លេង​ឲ្យ Real Madrid”

អនាគត​របស់ David Alaba ហាក់​សម្រេច​រក​ឃើញ​ទ្រនំ​ថ្មី​ហើយ ក្រោយ​ពី​ស្ថិត​ក្នុង​ការ​សម្រេច​ចិត្ត​អស់​រយៈ​ពេល​ជា​ច្រើន​ខែ បន្ទាប់​ពី​កុងត្រា​របស់​គេ​ត្រូវ​អស់​សុពលភាព​ជាមួយ Bayern Munich នៅ​ចុង​ខែ​មិថុនា​ខាង​មុខ។

ខ្សែ​ការពារ​ដែល​អាច​លេង​បាន​ទាំង​តំណែង​ស្លាប និង​កណ្តាល​រូប​នេះ ត្រូវ​បាន​សារព័ត៌មាន Sky ដែល​ជា​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ចុះ​ផ្សាយ​ថា គេ​បាន​សម្រេច​នឹង​ចុះ​ហត្ថលេខា​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​ក្លឹប Real Madrid ហើយ ពោល​គឺ​បដិសេធ​សំណើ​ក្លឹប​ផ្សេងៗ​ណា​ទៀត​ទាំង​អស់។

កីឡាករ​វ័យ ២៨ ឆ្នាំ បាន​នឹង​កំពុង​ជួយ​ Bayern ត្រៀម​លើក​ពាន Bundesliga រដូវ​កាល​នេះ ហើយ​ក្រុម​អាច​នឹង​សម្រេច​ធ្វើ​បាន នាម​ក្រុម​ឈ្នះ​ពាន​លីគ​កំពូល​អាល្លឺម៉ង់ ៩ រដូវ​កាល​ជាប់​គ្នា​នៅ​ប្រកួត​ទល់ Mainz ​នា​ថ្ងៃ​សោរ៍។

 

រំឭក​ថា កីឡាករ​វ័យ ២៨ ឆ្នាំ បាន​ចាយ​ពេល ១៣ ឆ្នាំ​នៅ Bayern ហើយ​បង្ហាញ​ខ្លួន ៤២៨ ប្រកួត និង​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ហូរហែ​មិន​ថា​ពាន​ក្នុង​ស្រុក និង​ពាន​នៅ​តំបន់​អឺរ៉ុប៕