- កីឡាជាតិ

Rudiger ចុច​ឈ្មោះ​កីឡាករ Chelsea ២ រូប​ដែល​មាន​ល្បឿន​លឿន​ជាង Timo Werner

Timo Werner ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​កីឡាករ​ដែល​មាន​ល្បឿន​លឿន​មួយ​រូប​នៅ Premier League ប៉ុន្តែ​តាម​ការ​យល់​ឃើញ​របស់​ Antonio Rudiger គឺ​គេ​យល់​ឃើញ​ថា Werner នៅ​លឿន​ចាញ់ ២ រូប​នេះ​ទេ។

នោះ​គឺ​មាន​ម្នាក់​ជា​ខ្លួន​ឯង​និង​ម្នាក់​ទៀត​ជា​កីឡាករ​ខ្ចី​ជើង​ទៅ​ក្លឹប​នៅ​អ៊ីតាលី AC Milan។ ប្រាប់ SoccerAM លោក Rudiger និយាយ៖ “និយាយ​ស្មោះត្រង់​ទៅ គឺ Fik [Tomori] និង​ខ្ញុំ​ទេ​ដែល​លឿន​ជាង [Werner]”។

លោក​បន្ត៖ “ដោយ​ប្រហែល​មិន​និយាយ ១០ ម៉ែត្រ​ដំបូង​ទេ តែ​បើ​យើង​រត់​ត្រង់​គឺ​ខ្ញុំ​និយាយ​ថា ខ្ញុំ​និង Fik គឺ​លឿន​ជាង”។

បញ្ជាក់​ថា ​នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ដោយ​ផ្ទាល់​របស់ Rudiger ប៉ុណ្ណោះ ខណៈ​ជាក់ស្តែង​គឺ​យើង​មិន​ធ្លាប់​បាន​ដឹង​នោះ​ទេ អំពី​ការ​ធ្វើ​តេស្ត​ល្បឿន​ពិត​ប្រាកដ។ ប៉ុន្តែ​ដឹង​ត្រឹម​ថា Werner ល្បឿន​នៅ​ក្នុង​ហ្គេម FIFA 21 គឺ​ទទួល​បាន​ពិន្ទុ​វាយ​តម្លៃ​ដល់​ទៅ ៩១ នាំ​មុខ​កីឡាករ​ណាៗ​ទាំង​អស់​ប្រចាំ​ក្លឹប Chelsea៕

ប្រភព៖ Metro