- កីឡាអន្តរជាតិ

ក្រុមWest Ham តែង​តាំងអតីត​តួ​ស្រី​ថត​រឿង​អាសអាភាស​ ជា​អ្នក​ដឹកនាំ​មួយ​រូប​របស់​ក្លឹប

ក្លឹប​ West Ham United បាន​ធ្វើ​ការ​តែង​តាំង​ អ្នក​ស្រី​ Eve Vorley អតីត​តួ​សម្ដែង​រឿង​អាសអាភាស​ និង​ជា​អ្នក​ដឹកនាំ​​សម្ដែង​រឿង​នេះ​ផ្ទាល់​​ ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្លឹប​ ដែល​មាន​ឋានៈ​ស្មើ​ អ្នក​ដឹក​នាំ​ក្លឹប​ ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ។

អ្នក​ស្រី​ Eve ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ដៃ​គូ​របស់​ លោក​ David Sullivan សហ​ប្រធាន​ West Ham ដែល​ធ្លាប់​បាន​ចូល​រួម​មើល​ការ​ប្រកួត​ជា​ញឹកញាប់​ ក្នុង​ឋានៈ​ជា​ភ្ញៀវ​ពិសេស​ជា​មួយ​គ្នា​។

យ៉ាង​ណា​មិញ​ ចាប់​ថ្ងៃ​នេះ​ត​ទៅ​ អតីត​អ្នក​ដឹកនាំ​រឿង​អាសអាភាស​មួយ​នេះ​ នឹង​ចូល​រួម​ការ​ប្រកួត​ជា​មួយ​ក្លឹប​ ក្នុង​ឋានៈ​ជា​អ្នក​ដឹកនាំ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​តាម​ប្រភព​ដដែល​ខាង​លើ​​ ខាង​ West Ham មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ ដែល​នាំ​ឲ្យ​តែងតាំង​ អ្នក​ស្រី​ Eve នេះ​ឡើយ​៕

ប្រភព៖ Dailymail