អតីតកីឡាករប្រដាល់សកល UFC ជាតិរុស្ស៊ីលោក Khabib Nurmagomedov ត្រូវបានគេប្រទះឃើញលេងបាល់ទាត់កាលពីពេលថ្មីៗនេះ ជាមួយនឹងវីរបុរសបាល់ទាត់ហុល្លង់ Clarence Seedorf នៅបុរីឌូបៃព្រះរាជាណាចក្រអារ៉ាបរួម។
ក្នុងវីដេអូខ្លីដែលបង្ហោះដោយ BT Sport UFC គេសង្កេតឃើញថា Khabib អូសបាល់ខាងស្លាប ដោយប្រើល្បឿនវ៉ាដាច់ខ្សែការពារ ហើយវីដេអូមួយទៀតបានបង្ហាញឲ្យឃើញថា Khabib បានលើកជើងម្ខាងរបស់ Seedorf ដែលជាអតីតកីឡាករបាល់ទាត់ឆ្នើមប្រចាំ AC Milan។
កន្លងមកកីឡាករប្រដាល់រូបនេះបានបង្ហាញភាពស្និទ្ធស្នាលជាមួយកីឡាករបាល់ទាត់មួយចំនួនដូចជា ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ជាដើម។