គ្រាប់បាល់ Volley នៅវគ្គទី២របស់ Paul Pogba បានជួយ Manchester United យកឈ្នះលើ Burnley ១-០ នាំពួកគេឡើងទៅឈរនៅកំពូលតារាងពិន្ទុ Premier League។
បិសាចបានបង្ហាញទម្រង់លេងល្អមែនទែនកាលពីយប់មិញ ដោយបិទមិនឲ្យ Burnley ទាត់ចំគោលដៅសូម្បីមួយជើង។ យ៉ាងណា Man Utd ត្រូវព្យាយាមរហូតដល់នាទី៧១ទើបអាចរកគ្រាប់បាល់បាន ដោយការទាត់ Volley យ៉ាងស្អាតរបស់ Pogba ក្រោយមានការបញ្ជូនពី Marcus Rashford។
ជ័យជម្នះនេះ United បានហក់ឡើងកំពូលតារាង Premier League គម្លាត៣ពិន្ទុពីក្រុមលេខ២ Liverpool។ នេះជាការឡើងកំពូលតារាងជាលើកដំបូងរបស់ Man Utd ក្រោយខកខានរយៈពេល៧ឆ្នាំ៕