លោក Ole Gunnar Solskjaer បាននិយាយថា ការធ្វើដំណើរទៅលេងជាមួយ Liverpool នៅសប្ដាហ៍នេះនឹងក្លាយជាការសាកល្បងដ៏អស្ចារ្យសម្រាប់មហិច្ឆតាលើកពាននៃក្រុមរបស់លោក។
ប្រកួតបន្ទាប់បិសាចក្រហមត្រូវធ្វើដំណើរទៅកីឡដ្ឋាន Anfield ដែលជាកន្លែង United មិនធ្លាប់ឈ្នះសោះចាប់តាំងពីខែ មីនា ឆ្នាំ ២០១៦។ Solskjaer បាននិយាយថា ក្រុមរបស់លោកនឹងទៅទីនោះដោយទំនុកចិត្ត។
មុនការប្រកួតមកដល់ Solskjaer បញ្ជាក់ជំហររបស់ខ្លួនថា ក្រុមពិតជាមានក្ដីរំភើប និងរីករាយទោះស្ថិតនៅទីកន្លែងណាក៏ដោយ។ ពួកគេដឹងថាពេលនេះពួកគេនៅទីណា ហើយដឹងច្បាស់ Liverpool ជាក្រុមខ្លាំងក្នុងប្រទេស ជាម្ចាស់ជើងឯកឆ្នាំមុន។ នេះគឺជាការធ្វើតេស្ដសាកល្បងដ៏អស្ចារ្យសម្រាប់ Man Utd។ បញ្ជាក់ថា United គម្លាតតែ៣ពិន្ទុប៉ុណ្ណោះពី Liverpool៕