- កីឡាអន្តរជាតិ

Barcelona ចាប់​អារម្មណ៍​ចង់​ផ្ទេរ​យក Sergio Aguero

តារា​របស់ Manchester City កីឡាករ Sergio Aguero ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​ចង់​បាន​ពី​ក្លឹប​យក្ស​របស់​​អេស្ប៉ាញ Barcelona។

កីឡាករ​វ័យ​៣២​ឆ្នាំ​​សញ្ជាតិ​អាហ្សង់ទីន​នឹង​អស់​កុងត្រា​ជាមួយ City នៅ​៦ខែ​​ខាង​មុខ។​ នេះ​មាន​ន័យ​ថា គេ​អាច​​និយាយ​ចរចា​ជាមួយ​ក្លឹប​ផ្សេង​​នៅ​តំបន់​អឺរ៉ុប​ ដោយ​ចាកចេញ​គ្មាន​តម្លៃ​ខ្លួន។

ក្នុង​នោះ Barca បាន​ដាក់​ការ​ចាប់​អារម្មណ៍​លើ​អតីត​កីឡាករ​របស់ Atletico Madrid រូប​នេះ ដើម្បី​នាំ​យក​មក​អេស្ប៉ាញ​វិញ។ Aguero បច្ចុប្បន្ន​កំពុង​រង​ចាំ​ការ​ផ្ដល់​កុងត្រា​ថ្មី​ពី​ City ដែល​ជា​កន្លែង​​គេ​លេង​ដល់​រយៈពេល​៩​ឆ្នាំ​ទៅ​ហើយ។

ក្រៅ​ពី Barcelona ក្លឹប​យក្ស​របស់​បារាំង​ Paris Saint-Germain ដែល​កំពុង​ដឹកនាំ​ដោយ​លោក Mauricio Pochettino ក៏​ចាប់​អារម្មណ៍​លើ Aguero ដូច​គ្នា។ Aguero នឹង​ត្រូវ​ខកខាន​លេង​ក្នុង​ជំនួប​ជាមួយ Brighton និង Cystal Palace នៅ​សប្ដាហ៍​​នេះ​ ព្រោះ​​តែ​​គេ​កំពុង​តែ​ចត្តាឡឺស័ក ដោយ​សារ​បាន​ទាក់ទង​ជាមួយ​អ្នក​ជំងឺ​កូវីដ​ម្នាក់៕ ​