- កីឡាអន្តរជាតិ

​កីឡាករ​បម្រុងរបស់តា JM ធ្វើបានល្អនឹកស្មានមិនដល់៕

​ក្រុម Spurs ​ក្នុង​ដី​ខ្លួន​ឯង​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Ludogorets ​ក្នុង​លទ្ធផល​ដល់​ទៅ ៤-០ ​ឯ​ណោះ​សម្រាប់​ពាន​រង្វាន់ Europa League ។

​ដោយសារ​តែ​ក្រុម Spurs ​ដឹង​ច្បាស់​ថា​ខ្លួន​មាន​ប្រៀប​ជាង​ក្រុម​ភ្ញៀវ​ទៅ​ហើយ ទើប​លោក Jose Mourinho ​បាន​ដាក់​កីឡាករ​បម្រុង​ច្រើន​ឱ្យ​ចូល​ខ្លួន​បង្ហាញ​សមត្ថភាព។ ​ខ្សែ​ប្រយុទ្ធ Carlos Vinicius ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​នៅ​តង់​ទី​១ ​ក្នុង​នាទី ១៦ ​និង​៣៤។ ខណៈ​ដែល​២​គ្រាប់​ទៀត​របស់​ក្រុម Spurs ​ធ្វើ​បាន​ដោយ Harry Winks ​នាទី​៦៣ ​និង Lucas Moura ​នាទី​៧៣។

ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​សម្រាប់​សប្ដាហ៍​ទី​៤​នេះ បាន​ធ្វើ​ឱ្យ​ក្រុម Spurs ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង ដោយ​មាន​៩​ពិន្ទុ។ ​ប្រកួត​បន្ទាប់​របស់​ក្រុម Spurs ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម LASK ​នៅ​ថ្ងៃ​ទី​៤​ខែ​ធ្នូ​ខាង​មុខ​នេះ៕

ប្រភព Dailymail