- កីឡាអន្តរជាតិ

យប់មិញនេះ Inter Milan គឺជាក្លិបដែលលេងកាចនឹកស្មានមិនដល់ ៕

ក្លឹប Inter Milan មិន​អាច​យក​ជ័យជម្នះ​ក្នុង​ទឹកដី​របស់​ខ្លួន​ឯង​កាល​ពី​យប់​មិញ​បាន​ទេ សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​ខ្លាំង Real Madrid។ ម្ចាស់ផ្ទះ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​អេស្ប៉ាញ ២-០ ដែល​រុញ​ឲ្យ​ឱកាស​ប្រជែង​កៅអី​នា​វគ្គ​បន្ទាប់​សម្រាប់​ក្រុម​អ៊ីតាលី កាន់​តែ​ចុះ​ថយ​ទៅ។

ពីរ​គ្រាប់​ដែល​កើត​ឡើង​ក្នុង​ការ​ប្រកួត មួយ​គឺ​ធ្វើ​បាន​ដោយ​ការ​ស៊ុត​ប៉េណាល់ទី​នា​នាទី ៧ ដោយ​កីឡាករ Eden Hazard លុះ​ដល់​នាទី ៣៣ កីឡាករ​លេង​កាច Arturo Vidal ក៏​រង​ពិន័យ​កាត​ក្រហម ហើយ​មក​ដល់​នាទី ៥៩ ទើប​កើត​មាន​បាល់ Own Goal ភ្លាត់​ដោយសារ Achraf Hakimi។

ជាក់ស្តែង​សាច់​បាល់​របស់ Inter ចាប់​ផ្តើម​ធ្លាក់​ចុះ​ខ្លាំង ជា​ពិសេស​ក្រោយ​ពេល​សល់​កីឡាករ​ត្រឹម ១០ នាក់​លើ​ទីលាន ហើយ​សរុប ៩០ នាទី​ពួក​គេ​ស៊ុត​ចំ​គោលដៅ​តែ ១ លើក​គត់ ខណៈ​ Real ធ្វើ​បាន​ដល់ ៥ លើក​តាម​រយៈ​ការ​គ្រប់គ្រង​បាល់ ៦៣ ភាគរយ។

បញ្ជាក់​ថា Inter Milan មាន ២ ពិន្ទុ​នៅ​ជុំ​ទី ៤ ឈរ​បាត​ពូល ខណៈ Real Madrid មាន ៧ ពិន្ទុ​ឈរ​លេខ ២។ នៅ​ជុំ​បន្ទាប់ Inter Milan នឹង​ត្រូវ​ជួប Monchengladbach ដែល​ជា​ក្រុម​ខ្លាំង​លេខ ១ ក្នុង​ពូល ហើយ​បើ​ចាញ់​ទៀត គឺ​អស់​ឱកាស​ហើយ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖