- កីឡាអន្តរជាតិ

លោក Lampard មានទំនុកចិត្តខ្ពស់ថាអាចយកឈ្នះ New Castle ព្រោះ……………………

​ក្រុម​តោ​ខៀវ Chelsea ​ដែល​ដឹក​នាំ​ដោយ​លោក Lampard ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Newcastle United ​នៅ​ល្ងាច​នេះ​វេលា​ម៉ោង ៧:៣០​នាទី​ក្នុង​ពាន​រង្វាន់ English Premier League ។

នៅ​ទឹក​ដី St James’ Park ​របស់​ក្រុម Newcastle United ​គឺ​ក្រុម​តោ​ខៀវ Chelsea ​ពិត​ជា​ពិបាក​ក្នុង​ការ​ស្វែង​រក​លទ្ធផល​ល្អ​ខ្លាំង​ណាស់ ពោល​គឺ​នៅ​៧​ប្រកួត​ចុង​ក្រោយ​មក​នេះ ​ពួកគេ​អាច​យក​ឈ្នះ​បាន​តែ​ម្ដង​ប៉ុណ្ណោះ។ ​ដូច្នេះ​ហើយ ​នៅ​រាត្រី​នេះ​គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម Lampard ​ដើម្បី​យក​ឈ្នះ​ឱ្យ​បាន​វិញ ​បញ្ចប់​កំណត់ត្រា​មិន​ល្អ​នោះ។

អ្នក​ចាត់ការ​ក្រុម​តោ​ខៀវ ​មាន​ទំនុក​ចិត្ត​ថា​ទម្រង់​លេង​បច្ចុប្បន្ន​ទាំង​ប្រយុទ្ធ​មុត ​និង​ការពារ​ល្អ គឺ​លោក​អាច​ទទួល​បាន​លទ្ធផល​ល្អ​មិន​ខាន។ ​ជាក់​ស្ដែង​នៅ​ប៉ុន្មាន​ប្រកួត​មក​នេះ ​ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ ​និង​មាន​គ្រាប់​បាល់​កើត​ឡើង​ច្រើន​មែនទែន៕

ប្រភព Dailymail