ក្រុម Atletico Madrid លេងបានត្រឹមស្មើជាមួយក្រុម Lokomotiv Moscow ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ នាការប្រកួតពានរង្វាន់ UEFA Champions League នៅយប់មិញនេះ។
ក្រុមរបស់លោក Simeone បានបើកការនាំមុខមុន ដោយ Gimenez នៅនាទី១៨ មុនពេល Anton Maranchuk ទទួលបានប៉េណាល់ទីនៅនាទី២៥ ធ្វើឱ្យក្រុមLokomotiv Moscow បានស្មើ១-១។ ការបានប៉េណាល់ទីនេះ គឺក្រោយពីអាជ្ញាកណ្ដាលត្រួតពិនិត្យ VAR ឃើញថាបាល់នេះបានប៉ះដៃរបស់កីឡាករ Hecto Herrera ។
ត្រង់កន្លែងពិនិត្យ VAR នេះដែរ ខ្សែប្រយុទ្ធ Suarez ក៏បានទៅអើតមើលនៅអេក្រង់របស់អាជ្ញាកណ្ដាលផងដែរ ដើម្បីចង់ដឹងច្បាស់។ កន្លែងនេះហើយ រូបគេត្រូវទទួលបានកាតលឿងមួយ ចំពោះទង្វើល្មើសវិន័យនេះ៕