- កីឡា

កីឡាករ​ សូត្រ​ ប៊ុនធី ធ្វើដូចម្តេចខ្លះពេលប្អូនប្រុសខ្លួនប្រកួតម្សិលមិញ ។

កីឡាករ​ សូត្រ​ ប៊ុនធី​ ឬ​ភាគ​ច្រើន​គេ​ហៅថា​ លោក​មេទ័ព​ ម្សិលមិញ​នេះ​ខំប្រឹង​ស្រែក​ឡើង​រហូត​ដល់​ភ្លាត់​សំឡេង​នៅ​ពេល​ខ្លួន​កំពុង​ឲ្យ​ទឹក​ប្អូន​ប្រុស​បង្កើត​ សូត្រ​ ខេវិន​ ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​ ជា​មួយ​ លន​ បញ្ញា​ នៅ​សង្វៀន​ CNC​ ។​

ប៊ុនធី​ ព្យាយាម​ប្រាប់​ក្បាច់​ប្រកួត​ និង​ឡើង​ឲ្យ​ទឹក​ផ្ទាល់​ដល់​ប្អូន​ប្រុស​តែ​ម្ដង​ ប៉ុន្តែ​យ៉ាង​ណា​ សូត្រ​ ខេវិន​ ម្សិលមិញ​នេះ​មិន​ទទួល​បាន​ជ័យជម្នះ​នោះ​ឡើយ​ត្រឹម​ជើងឯក​រង​បន្ទាប់​ពី​ចាញ់​ពិន្ទុ​ លន​ បញ្ញា។​

អត្ថបទ៖ នួន ស៊ីណា